ទស្សនៈរបស់យើង

Our Philosophy

គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនទាំងអស់ត្រូវអនុវត្ត និងប្រកាន់ខ្ជាប់ នូវទស្សនៈរួមដូចខាងក្រោម :

  • គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនយើងទាំងអស់មានមោទនភាព យ៉ាងខ្លាំងចំពោះតួនាទី និងភារកិច្ចរបស់យើងក្នុងការសហការជាមួយ មាតាបិតា ឬអាណាព្យាបាល និងសង្គមជាតិ ដើម្បីអភិវឌ្ឍធនធានមនុស្ស ដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា
  • យើងដឹងច្បាស់ថា ដើម្បីធ្វើឲ្យសង្គមកម្ពុជាកាន់តែរីកចម្រើនបនែ្ថមទៀត យើងត្រូវយកចិត្តទុកដាក់ថែរក្សា ស្រលាញ់ និងអប់រំបុត្រធីតាខែ្មរយើងឲ្យបានល្អបំផុតពីថៃ្ងនេះទៅ។
  • កុមារម្នាក់ៗសុទ្ធតែមានទេពកោសល្យល្អពីធម្មជាតិ កត្តាសំខាន់ យើងត្រូវផ្តល់ឱកាស ជ្រោមជ្រែង និងបណ្តុះបណ្តាលពួកគេឲ្យកាន់តែរឹងមាំឡើង និងប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពពិតប្រាកដរបស់គេក្នុងទិសដៅ និងគន្លងវិថីត្រឹមត្រូវ។
  • សាលារៀនយើងយល់ច្បាស់ថា នៅពេលមាតាបិតា ឬអាណាព្យាបាល បញ្ជូនបុត្រធីតា ជាទីស្រាលាញ់របស់ខ្លួនមកសាលារៀន គេបានផ្តល់មកឲ្យសាលារៀនយើងនូវទំនុកចិត្ត និងការគោរព ស្រលាញ់ផងដែរ ដូចនេះយើងប្តេជ្ញាជានិច្ចដើម្បីផ្តល់តបវិញនូវ ការគោរពស្រលាញ់ ដឹងគុណចំពោះ មាតាបិតា ឬអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់នូវ គុណភាពអប់រំខ្ពស់បំផុតជូនដល់សិស្សានុសិស្សទាំងអស់ ដែលសិក្សានៅសាលាយើង។
  • គ្រូបង្រៀនជាមាតាបិតាទី២ របស់បុត្រធីតាគ្រប់រូបរបស់លោកអ្នក ដូចនេះយើងខ្ញុំទាំងអស់គ្នា នឹងធ្វើខ្លួនជាមាតាបិតាដ៏ល្អសម្រាប់សិស្សានុសិស្សទាំងអស់ ដែលសិក្សានៅសាលារៀនយើង។
: salaopheaskampuchea
: 021 346 331
: 021 346 331
: registra@glowcambodia.org
Address: Dom Nak Village, Phnom Penh Thmey, SenSok, Phnom Penh, Betong Oknha Try Heng St. (2011), Phnom Penh
សាលាឱភាសកម្ពុជា​ - រក្សា​រ​សិទ្ធ​គ្រប់យ៉ាង © 2022